|
|
Real Madrid ប្តេជ្ញាចុះហត្ថលេខាលើកីឡាករ Alphonso Davies នៅរដូវក្តៅនេះ នេះបើយោងតាម Jorge Picon របស់ Relevo ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Bayern Munich ទាមទារថ្លៃហួសហេតុសម្រាប់កីឡាករសញ្ជាតិកាណាដានោះ ក្រុមស្បែកសនឹងត្រៀមខ្លួនរង់ចាំរហូតដល់ឆ្នាំ 2025 ហើយចុះហត្ថលេខាលើគាត់ដោយឥតគិតថ្លៃ នេះគឺជាផែនការ B របស់ក្លឹប ។
Real Madrid បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីរួចហើយសម្រាប់កំពូលខ្សែការពារឆ្វេងរូបនេះដើម្បីចូលរួមជាមួយក្លឹបនៅរដូវក្តៅនេះ។ កីឡាករខ្លួនឯងក៏សុខចិត្តចុះកុងត្រាជាមួយក្រុម Whites នៅឆ្នាំនេះដែរ។
មុននេះ មានសេចក្តីរាយការណ៍ថា Bayern រំពឹងថា Real Madrid នឹងចំណាយប្រហែល 40 លានអឺរ៉ូសម្រាប់កីឡាករវ័យ 23 ឆ្នាំដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅឆ្នាំ 2025 ។
Davies បានមានឈ្មោះចូលរួមចំណែកចំនួនបួនគ្រាប់ក្នុងការបង្ហាញខ្លួន 27 លើកសម្រាប់ Bayern នៅរដូវកាលនេះ។
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...